• Welcome post in #ReadFirst

Wenger ថាទោះលក់ Henry ឬ Van Persie

dykh

Member


Wenger ថាទោះលក់ Henry ឬ Van Persie ក៏មិនសូវស្តាយខ្លាំង ដូចលក់ម្នាក់នេះចេញពី Arsenal ដែរ
អតីតគ្រូបង្វឹក លោក Arsene Wenger បានសារភាពថាការចាកចេញរបស់កីឡាកររូបនេះ ពីក្រុមកាំភ្លើងធំ Arsenal គឺជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងបំផុត ពោលគឺស្តាយខ្លាំងជាងពេលបាត់បង់កីឡាករឆ្នើម Thierry Henry, Robin van Persie និង Cesc Fabregas ទៅទៀត ។

ជាការពិតណាស់ បើយោងតាមគេហទំព័រ Transfermarkt បានបង្ហាញឱ្យដឹងថា បុរសសញ្ជាតិបារាំងខាងលើ ធ្លាប់បានលក់កីឡាករចំនួន ៣៨៩ នាក់ ក្នុងអំឡុងពេលប្រកបអាជីព ២២ ឆ្នាំរបស់លោក នៅក្រុម Arsenal ។

គួរឱ្យដឹងថា ក្នុងចំណោមកីឡាករដែលលោក Wenger ធ្លាប់លក់ចេញនោះ ក៏មានវីរបុរសរបស់ Arsenal លោក Henry ផងដែរ ដោយលោកបានផ្ទេរទៅចូលរួម Barcelona ក្នុងឆ្នាំ ២០០៧ ។ ខណ:មួយវិញទៀត Van Persie បានចាកចេញពី Arsenal ក្នុងឆ្នាំ ២០១២ ដើម្បីផ្ទេរទៅកាន់ក្លិបគូប្រជែង Man Utd ។

តែទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Wenger បានអះអាងថាការចាកចេញរបស់កីឡាករទាំង ២ រូបខាងលើនោះ មិនបានធ្វើឱ្យលោក សោកស្តាយខ្លាំង ដូចជាការចាកចេញរបស់ Nicolas Anelka ពី Arsenal នោះឡើយ។

លើសពីនេះ លោក Wenger បាននិយាយថា ៖ “វាជាការសោកស្តាយ និងអាម៉ាស់បំផុតរបស់ខ្ញុំ គឺនៅពេលដែល Anelka បានចាកចេញ។ គាត់ជាមនុស្សដ៏ពិសេសបំផុតម្នាក់ ដូច្នេះហើយទើបគាត់អាចលេងឱ្យក្លិបរហូតដល់ទៅ ១៣ ។

គួរបញ្ជាក់ផងដែរថា លោក Anelka បានមកដល់ក្រុម Arsenal នាមជាយុវជនម្នាក់ នៅក្នុងឆ្នាំ ១៩៩៧ ពីក្រុម Paris Saint-Germain ខណ:ពេលនោះ ក្លិបអង់គ្លេស បានចំណាយត្រឹមតែ ៥ សែនផោនប៉ុណ្ណោះ ដើម្បីចុះហត្ថលេខាលើគាត់ ៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top