នៅឯកីឡដ្ឋាន Parc des Prince ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងមុននេះ ក្លឹបសេដ្ឋី Paris Saint-Germain ទើបតែយកឈ្នះ ១-០ ទៅលើក្លឹបភ្ញៀវ Real Madrid តាមរយៈគ្រាប់បាល់របស់យុវជនឆ្នើម Kylian Mbappe។
ការប្រកួតដ៏ជក់ចិត្ត ដែលបានកំដរអារម្មណ៍បងប្អូនអ្នកទស្សនាលើទំព័រ CTS Sports មួយនេះ បានប៉ះទង្គិ.ចគ្នាខ្លាំង កំឡុងពេល ៩៤ នាទី ដោយកើតមានកាតលឿងនៃក្រុមសងខាងដល់ទៅ ៨ លើក។ ស្ថិតិគ្រប់គ្រងបាល់ខាងក្រុមម្ចាស់ផ្ទះធ្វើបានល្អខ្លាំង មាន ៥៨ ភាគរយ អមដោយអត្រាបញ្ជូនបាល់ជោគជ័យ ៩១ ភាគរយ រីឯខាងក្រុមភ្ញៀវគ្រប់គ្រង ៤២ ភាគរយ បញ្ជូនជោគជ័យ ៨៥ ភាគរយ។
ការស៊ុតខាង PSG មានដល់ទៅ ២១ លើក ចំគោលដៅ ៨ លើក រីឯ Real Madrid មានតែ ៣ លើក ចំគោលដៅ ០ លើក។
ដ្បិតបើស្តេចស ព្យាយាមទប់ តែដល់ពាក់កណ្តាលតង់ទី ២ ខាងសេដ្ឋីបារាំង ទទួលបានឱកាសស៊ុតប៉េណាល់ទី យ៉ាងណា Lionel Messi បញ្ចប់ទីមិនបានសម្រេចនោះទេ ក្រោយអ្នកចាំទី Thibaut Courtois សង្រ្គោះបាន រហូតមកដល់នាទី ៩០+៤ កៀកនឹងបញ្ចប់ការប្រកួតទៅហើយ ស្រាប់តែ Mbappe ទទួលបានបាល់ប៉ែងចេញពីជើង Neymar Jr ហើយអូសចូលក្នុងប្រអប់ជ្រែកផុតកីឡាករ ៣ រូប រួចស៊ុតបញ្ចប់ទីយ៉ាងស្អាត៕
លោក Paul Ince បានបង្ហាញការជឿជាក់ថា ប្រសិនចង់ឲ្យ Man Utd ទទួលបានទម្រង់លេងល្អប្រសើរឡើងវិញ នោះគឺត្រូវតែដកខ្សែបម្រើប្រេស៊ីល Fred ហើយជំនួសមកវិញ ដោយការនាំយកកីឡាកររួមលីគ ដែលមានតម្លៃ ៤០ លានផោន។
សម្រាប់ខ្សែបម្រើ United នៅរយៈពេលចុងក្រោយ ហាក់ទទួលបានការរិះ.គន់ខ្លាំង មិនថាតែការលេងរបស់ Fred ក្តី ឬ Scott McTominay ក្តី ហើយក្លឹបលឺថាចង់បានគីឡូធ្ងន់ដូចជា Declan Rice របស់ West Ham តែយ៉ាងណាតម្លៃគេអាចថ្លៃដល់ខ្ទង់រយលានផោន។
បើតាមការណែនាំរបស់ Ince បានប្រាប់ឲ្យទៅមើលកីឡាករនៃក្លឹប Brighton ដែលអាចមានតម្លៃទាបជាងនោះទ្វេដង។ លោក Ince និយាយ៖ ក្លឹបប្រហែលមើលរំលង Bissouma ពេលនេះ គេនៅក្លឹប Brighton ហើយអាចមានតម្លៃប្រមាណ ៤០ លានផោន ពួកគេក៏ប្រហែលជាមិនបានឃើញ Kante នៅឯ Chelsea ដូចគ្នា ប្រភេទកីឡាកររបៀបនេះ ហេតុអ្វីUnited បែរជាមើលមិនឃើញទៅវិញ។
លោកបន្ត៖ ក្លឹបត្រូវការកីឡាករដូចជា Bissouma ព្រោះអី តំបន់បម្រើត្រូវតែចាំបាច់ផ្លាស់ប្តូរ Fred មិនមែនជាដំណោះស្រាយទេ រីឯ McTominay គេជាកីឡាករល្អហើយ តែគួរមាន Bissouma នៅសហការជាមួយ ទើបអាចទៅរួច។ រំឭកថា កីឡាករសញ្ជាតិម៉ាលី សេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៣ រីឯរដូវកាលនេះ គេបង្ហាញខ្លួន ១៧ ប្រកួត រកបាន ១ គ្រាប់និង Assist ១ លើក៕
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ