• Welcome post in #ReadFirst

មាន៣ក្រុមមកពីអង់គ្លេសទៅវគ្គ៨ក្រុមចុងក្រោយ Champions League

dykh

Member


Chelsea ជាក្រុមអង់គ្លេសទី៣ ដែលធានាឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីបានវាយបកយកឈ្នះ Lille ក្នុងការប្រកួតជើងទី២ ដោយលទ្ធផល ១-២ ហើយសរុបទាំងពីរជើងក្រុមរបស់លោក Thomas Tuchel ឈ្នះ ៤-១។

ខ្សែប្រយុទ្ធចាស់វស្សា Burak Yilmaz រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ Lille ពីការស៊ុតប៉េណាល់ទី បន្ទាប់ពីបាល់ប៉ះដៃខ្សែបម្រើ Jorginho ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើវិញដោយ Christian Pulisic ក្នុងចង់តង់ទី១។

ប្រធានក្រុមតោខៀវ Cesar Azpilicueta រកមួយគ្រាប់បន្ថែមទៀតសម្រាប់ក្រុមតោខៀវ ដែលធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍កក់ក្ដៅ ក្នុងការឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា Chelsea ជាក្រុមអង់គ្លេសទី៣ បន្ទាប់ពី Manchester City និង Liverpool ដែលឡើងមកកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រ Champions League ខណៈក្រុមអង់គ្លេសដែលធ្លាក់ពីការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយ មានតែ Manchester United មួយប៉ុណ្ណោះ។

ក្រុមទាំង៣ នឹងដឹងពីគូប្រកួតរបស់ពួកគេក្នុងវគ្គបន្ទាប់នេះ នាថ្ងៃទី១៨ ខែមីនាខាងមុខ ខណៈ៥ក្រុមផ្សេងទៀតដែលឆ្លងផុតវគ្គ១៦ក្រុមមានដូចជា Atletico Madrid, Bayern Munich, Benfica, Real Madrid និង Villarreal៕

ក្លឹបបារាំង Lille បានបើកកីឡដ្ឋាន ប្រកួតទល់ក្លឹប Chelsea ដោយចាញ់ក្រោមលទ្ធផល ១-២ នាំឲ្យគ្រាប់បាល់សរុបទាំងពីរជើង គឺ ១-៤។ យ៉ាងណាការប្រកួតសារនេះ សម្រាប់អ្នកចាត់ការនៃក្លឹបភ្ញៀវ លោក Thomas Tuchel ក៏នៅតែបង្ហាញការមិនសប្បាយចិត្ត ចំពោះសភាពកីឡដ្ឋាន និងការដឹកនាំរបស់ខ្លួនលោកផ្ទាល់។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានមានការមិនពេញចិត្ត ជុំវិញសភាពទីលានថ្មីពេក ដែលរៀបចំមិនទាន់ស្រួលបួល ហើយមួយផ្សេងទៀត នៅ ២០ នាទីដំបូង តាក់តិចនៃការដឹកនាំរបស់លោក គឺរៀបមិនបានត្រូវឡើយ។

Tuchel ប្រាប់ BT Sport៖ “ការឡើងមកដល់វគ្គ ៨ ក្រុមគឺជាជំហានដ៏ធំ នេះយើងបង្ហាញពីភាពស្ងៀមស្ងាត់ក្នុងការយកឈ្នះទៅលើបញ្ហាដែលកំពុងជួបប្រទះ យើងពិតជាសក្តិសមនឹងទទួលបានជ័យជម្នះសារនេះ។

លោកបន្ត៖ “យ៉ាងណានៅតង់ទី ១ យើងធ្វើអត់សូវបានល្អទេ ណាមួយទីលានថ្មី មិនទាន់រៀបចំរួចរាល់ផង ណាមួយតាក់តិចរបស់ខ្ញុំ នៅ ២០ នាទីដំបូង ក៏រៀបអត់ត្រូវដែរ ខ្ញុំទទួលខុសត្រូវរឿងនេះ ជាការពិតយើងបានលះ.បង់ណាស់ មុនអាចឆ្លងមកដល់វគ្គ ៨ ក្រុម យើងពិតជារំភើបនឹងការចាប់ឆ្នោតពេលខាងមុខ ហើយយើងក៏មានការប្រកួតទល់ Middlesbrough នៅ ៣ ថ្ងៃបន្ទាប់ដែរ៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
Top