• Welcome post in #ReadFirst

ផ្លូវការ! Arsenal នាំយកបានអ្នកចាំទីមួយរូបពី MLS

dykh

Member


ក្លឹប Arsenal បាននាំយកបានអ្នកចាំទី Matt Turner ជាផ្លូវការនៅក្នុងថ្ងៃនេះពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ដែលនៅទឹកដីសហរដ្ឋអាមេរិក។

ខាងក្លឹបកាំភ្លើងធំបានចំណាយជាង ៨.៥លានដុល្លារ ដើម្បីទិញយក អ្នកចាំទីខាងលើដោយចុះកុងត្រាក្នុងរយៈពេលវែង។

ខាងក្លឹបថ្នាក់ដឹកនាំក្លឹប Arsenal សុទ្ធតែពេញចិត្តនឹងការផ្លាស់របស់ Turner មកកាន់ក្លឹបរបស់ខ្លួនដោយថាគេជាអ្នកចាំទីដ៏មានបទពិសោធន៍ម្នាក់នៅ MLS ។

អ្នកចាំទីរូបនេះនឹងពាក់អាវលេខ៣០ នៅពេលផ្លាស់មក Arsenal ដោយមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅពេលឆាប់ៗដើម្បីត្រៀមចាប់ផ្ដើមរដូវកាលថ្មីផងដែរ៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
 
 
Top